Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះ C919 ដែលជាផលិតផលរបស់ចិន បង្ហាញរាងនៅក្នុងពិព័រណ៍ខេត្ត Jiangxi (Photo inside)

31-10-2020 19:52

(ណានឆាង)៖ ពិព័រណ៍អាកាសចរណ៍មួយ នៅក្នុងខេត្តជាំងស៊ី (Jiangxi) ភាគខាងកើតប្រទេសចិន មានឱកាសបានទស្សនាការបង្ហាញខ្លួន នៃយន្តហោះដឹកអ្នកដំណើរខ្នាតបង្គួរ C919 ដែលជាផលិតផលក្នុងស្រុកដំបូងរបស់ចិន ខណៈវានឹងអាចហោះហើរជាផ្លូវការ នៅប៉ុន្មានឆ្នាំខាងមុខទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០។

ក្រុមហ៊ុនផលិតយន្តហោះចិន COMAC ដែលជាអ្នកផលិតយន្តហោះម៉ូដែល C919 និង ARJ21 ព្រមទាំងក្រុមហ៊ុនល្បីៗមួយចំនួនទៀតដូចជា Diamond, Piper និង Leonardo សុទ្ធតែបានចូលរួមក្នុងពិព័រណ៍អាកាសចរណ៍ នៅក្នុងទីក្រុងណានឆាង (Nanchang) នៃខេត្ត Jiangxi។ អាកាសយានដ្ឋាន យ៉ៅហ៊ូ (Yaohu) ក្នុងទីក្រុង Nanchang ត្រូវបានជ្រើសរើសជាទីកន្លែង ចាប់ផ្តើមការហោះហើរនានា។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រចក្រប្រភេទ AC311 និង AC311A ព្រមទាំងយន្តហោះខ្នាតតូច L15 ដែលសុទ្ធសឹងតែត្រូវបានផលិតនៅក្នុងខេត្ត Jiangxi សុទ្ធតែកំពុងដាក់តាំងបង្ហាញ និងធ្វើការហោះហើរ នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ។ សម្រាប់យន្តហោះ C919 ដែលជាតួឯកក្នុងកម្មវិធីទាំងមូល ត្រូវបានសម្រេចឲ្យហោះហើរសាកល្បងដំបូង តាំងតែពីឆ្នាំ២០១៧ មកម្ល៉េះ៕