(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រុស្ស៊ីដាក់ពាក្យស្នើសុំទៅអង្គការ WHO ដើម្បីបញ្ចេញវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ក្នុងករណីបន្ទាន់!

២៖ ជំទាវទី១អាមេរិក៖ «ស្វាមីរបស់ខ្ញុំជាអ្នកប្រយុទ្ធដ៏ពិតប្រាកដ ដើម្បីប្រទេសជាតិជាទីស្រឡាញ់មួយនេះ»

៣៖ នាយករដ្ឋមន្ត្រីថៃ៖ «ខ្ញុំនឹងមិនរត់គេចពីបញ្ហា ដោយការចុះចេញពីតំណែងនោះឡើយ»

៤៖ ក្រុមហ៊ុនយក្សអាមេរិក Boeing និងដៃគូ គ្រោងផលិតយន្តហោះចម្បាំង នៅក្នុងទឹកដីកាណាដា រួចលក់ឲ្យកងទ័ពកាណាដាតែម្តង

៥៖ ចិនទទូចឲ្យអាមេរិកបោះចោល គំនិតសង្គ្រាមត្រជាក់ និងឈប់ចាត់ទុកចិនជាប្រទេស «បង្កការគំរាមកំហែង»

៦៖ SpaceX ត្រៀមដឹកអវកាសយានិក NASA ចំនួន៤នាក់ទៀតឡើងទៅកាន់ ISS នៅពាក់កណ្តាលខែវិច្ឆិកា