(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប៉ុមប៉េអូ អះអាងថា «អាមេរិក និងឥណ្ឌាត្រូវតែរួមដៃគ្នា» ដើម្បីទប់ទល់ការគំរាមកំហែងនានា ដែលបង្កឡើងដោយចិន

២៖ សហរដ្ឋអាមេរិកទើបយល់ព្រមលក់ ប្រព័ន្ធមីស៊ីលការពារតំបន់ឆ្នេរ Harpoon ឲ្យកោះតៃវ៉ាន់ក្នុងតម្លៃ «២.៤ពាន់លានដុល្លារ»

៣៖ WHO ណែនាំឲ្យបណ្តាប្រទេសអឺរ៉ុប «ចាត់វិធានការដ៏ម៉ឺងម៉ាត់» ដើម្បីទប់ទល់ករណីឆ្លង យ៉ាងគំហុកឡើងវិញនៃកូវីដ-១៩

៤៖ បុរសខ្លាំងហ្វីលីពីន៖ «យើងនឹងមិនអង្វរសុំវ៉ាក់សាំងនោះទេ, យើងនឹងទិញវា, យើងនឹងបង្កើតកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល»

៥៖ ក្រុមបាតុករថៃដង្ហែញ្ញតិ ទៅស្ថានទូតអាល្លឺម៉ង់ ដើម្បីស្នើឲ្យស៊ើបអង្កេតលើស្តេច, បាតុករស្រែកពាក្យស្លោកថា «យើងជាមនុស្ស មិនមែនជាធូលីឡើយ»

៦៖ អង្គការ NASA ទើបរកឃើញថា «ពិតជាមានទឹកលើផ្ទៃព្រះច័ន្ទ» នៅតំបន់ដែលពីមុនមក គ្មាននរណាធ្លាប់គិតថាអាចមានទឹក