(បរទេស)៖ គិតត្រឹមម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៤៣,៤០៦,១១៩នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១,១៥៩,៨៥១នាក់បានស្លាប់បាត់បង់ជីវិត និង ៣១,៩៣៥,៦០៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៩៥ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៨៨។
ដើម្បីតាមដានតារាងពិភពលោករបស់ worldometer សូមចុចលីងនេះ៖ https://www.worldometers.info/coronavirus/