(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៨នាក់បន្ថែម ដែលនាំឲ្យករណីសរុបនៅទូទាំងប្រទេសកើនដល់១,១៦៨ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ករណីឆ្លងថ្មីទាំង ០៨ករណីខាងលើ គឺសុទ្ធតែជាប្រភេទករណីនាំចូលពីប្រទេសខាងក្រៅ។ ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន០៦នាក់ផងដែរ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញ ពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១,០៥៧នាក់។ ចំណែកឯ ករណីស្លាប់វិញ មានចំនួន ៥៤នាក់ ក្នុងចំណោមករណីឆ្លងទាំងអស់ខាងលើ។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថាខ្លួនមិនបានរកប្រភេទករណីឆ្លងក្នុងស្រុក អស់រយៈពេល ៥៣ថ្ងៃជាប់ៗគ្នាមកហើយ៕