(ញូដេលី)៖ INS ការ៉ាវ៉ាត់ទិ (INS Kavaratti) ដែលជានាវាចម្បាំងសម្រាប់ប្រឆាំងនាវាមុជទឹក ត្រូវបានប្រគល់ឱ្យប្រគល់កងទ័ពជើងទឹកឥណ្ឌា យកទៅប្រើប្រាស់ហើយ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ពិធីប្រគល់នាវាចម្បាំង INS Kavaratti ខាងលើធ្វើឡើង ក្រោមការចូលរួមដោយផ្ទាល់ពីប្រមុខកងទ័ពឥណ្ឌា លោកនាយឧត្ដមសេនីយ៍ មូខាន់ ណារ៉ាវ៉ាន់ (Mukund Naravane) នៅឯកំពង់ផែក្នុងទីក្រុង វិសាខាផាតណាំ (Visakhapatnam) នៃរដ្ឋ អាន់ដ្រាប្រាដែស (Andhra Pradesh) ស្ថិតនៅភាគខាងត្បូងប្រទេស។
គួរជម្រាបថា INS Kavaratti គឺជានាវាចម្បាំងចុងក្រោយមួយនៃប្រភេទនាវាចម្បាំង ប្រឆាំងនាវាមុជទឹកទាំង ០៤គ្រឿង ដែលត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញ មកពីកងទ័ពជើងទឹកឥណ្ឌាផ្ទាល់។ នាវានេះត្រូវបានបំពាក់ដោយអាវុធទំនើបៗ និងប្រព័ន្ធស៊ិនស័រ ដែលអាចចាប់សញ្ញា និងមានសមត្ថភាពប្រឆាំងនាវាមុជទឹក ហើយវាក៏ត្រូវបានរំពឹងថា នឹងអាចជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹកឥណ្ឌាផងដែរ៕