របាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនលើស ៤១លាននាក់, ស្លាប់ជាង ១.១លាននាក់, ជាសះស្បើយជាង ៣០.៦លាននាក់, ១៩៥ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០០ករណីឡើងទៅ»
21-10-2020 18:37
(បរទេស)៖ គិតត្រឹមម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៤១,១២១,១៣៧នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១,១៣១,០០៩នាក់បានស្លាប់បាត់បង់ជីវិត និង ៣០,៦៧១,៦៤០នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៩៥ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៨៦។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer។
ដើម្បីតាមដានតារាងពិភពលោករបស់ worldometer សូមចុចលីងនេះ៖ https://www.worldometers.info/coronavirus/