(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្សី នៅថ្ងៃពុធនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ រុស្ស៊ីបានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗចំនួន ១៥,៩៨២ករណីបន្ថែម ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់មានពីមុនមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលរុស្ស៊ីបានគូសបញ្ចាក់ថា បច្ចុប្បន្នករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនលើស ១,៤១៥,៣១៦ករណី ក្នុងនោះស្លាប់ ២៤,៣៦៦នាក់ និងជាសះស្បើយ ១,០៧៥,៩០៤នាក់។
គួរជម្រាបថា ក៏ដូចជាបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនទៀត ប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញនូវការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លង COVID-19 នារយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បន្ទាប់ពីវិធានការរឹតត្បិតជាច្រើនត្រូវបានលើកចេញវិញ ខណៈប្រជាជនបានប្រមូលផ្តុំគ្នាជាក្រុមធំៗ នៅតាមទីប្រជុំជននានា៕