(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។

១៖ ម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk ទើបបញ្ជាក់ទីតាំង សម្រាប់កសាងទីក្រុងថ្មីលើភពព្រះអង្គារ។

២៖ អាមេរិកបញ្ចេញវីដេអូអំពីឧទ្ធម្ភាគចក្រប្រយុទ្ធថ្មី ដែលអាចហោះបានយ៉ាងលឿន។

៣៖ លោក ដូណាល់ ត្រាំ អួតប្រាប់ក្រុមអ្នកគាំទ្រថា «ពេលនេះអាមេរិកមានគ្រាប់មីស៊ីល Hypersonic នៅក្នុងដៃហើយ។

៤៖ ថៃរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីៗទៀតនៅក្នុងស្រុក ដែលមិនធ្លាប់កើតមានជាង១ខែហើយ។

៥៖ អាមេនីបាញ់មីស៊ីលលើអាហ្សែបៃហ្សង់ បង្កឲ្យមនុស្ស១២នាក់ស្លាប់ និង៤០នាក់រងរបួស។

៦៖ ប្រធានាធិបតីហ្វីលីពីនមានទំនុកចិត្តខ្ពស់លើវ៉ាក់សាំងកូវីដ-១៩របស់ចិន។

៧៖ មនុស្សស្លាប់កើនដល់៦២នាក់ និង៥នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅវៀតណាម។