(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ល្មមឈប់និយាយភូតកុហកគ្រប់ប្រភេទអំពីប្រទេសចិនទៀតទៅ ហើយត្រូវចេះគោរពការពិត។ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian គឺជាអ្នកធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយកាលពីថ្ងៃព្រហស្បតិ៍នេះ នៅពេលត្រូវបានគេស្នើសុំឲ្យធ្វើអត្ថាធិប្បាយជុំវិញបញ្ហាចោទប្រកាន់ថ្មីៗនេះ របស់លោក Pompeo ចំពោះរដ្ឋាភិបាលចិនពីការរំលោភសិទ្ធិមនុស្សរបស់ប្រជាជនរបស់ខ្លួន។
នាឱកាសនោះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បាននិយាយថា ប្រសិនបើលោក Mike Pompeo នៅតែបន្តធ្វើបែបនេះទៀត នោះគឺគ្មានអ្វីក្រៅពីការបំផ្លាញទំនុកចិត្តអ្នកដទៃ ក៏ដូចជាធ្វើឲ្យខូចមុខមាត់ និងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕