(រ៉ង់ហ្គូន)៖ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៨៨៨ករណី ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ៣១,២៣៥ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។
ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លង ក៏មានករណីស្លាប់ថ្មីៗចំនួន ៣៩នាក់ផងដែរ ត្រូវបានកត់ត្រា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនដល់ ៧៣២នាក់។ ក្នុងចំណោមករណីឆ្លងទាំង ៣១,២៣៥ករណីខាងលើ មានអ្នកជាសះស្បើយឡើងវិញចំនួន ១៣,៨៦៦នាក់។
គួរជម្រាបថា មកទល់ពេលនេះ មានមនុស្សសរុប ៤៥១,៥៨២នាក់ហើយ ដែលត្រូវធ្វើតេស្តរក COVID-19 ខណៈប្រទេសអាស៊ានមួយនេះ បានរកឃើញករណីឆ្លងដំបូងចំនួន ២ករណី កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ៕