(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។

១៖ សហរដ្ឋអាមេរិកមិនទាន់ច្បាស់ទេថា ខ្លួននឹងត្រូវធ្វើបែបណាពេលចិនវាយតៃវ៉ាន់ ខណៈការព្រមានត្រូវធ្វើឡើងជាមុន

២៖ ជប៉ុនអះអាងថានឹងដកប្រទេស-ដែនដីចំនួន ១២ ចេញពីបំរាមនៃការធ្វើដំណើរ

៣៖ ខណៈពិភពលោកកំពុងរងគ្រោះ ដោយកូវីដ-១៩កាន់តែខ្លាំងឡើង ទ្រព្យសម្បត្តិនៃមហាសេដ្ឋីនានា ក៏កំពុងកើនឡើងខ្ពស់បំផុតផងដែរ

៤៖ កូរ៉េខាងជើងអាចនឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ដើម្បីបញ្ចេញសព្វាវុធថ្មីៗនៅចុងសប្តាហ៍នេះ

៥៖ មហាសន្និបាត UN នឹងបើកកិច្ចប្រជុំពិសេសមួយ ដើម្បីប្រមូលផ្តុំកម្លាំងជាធ្លុងមួយ ក្នុងការកម្ចាត់ជំងឺកូវីដ-១៩

៦៖ មិនត្រឹមតែមិនដកទេ ពេលនេះអាមេរិកគ្រោងដាក់ទណ្ឌកម្ម បន្ថែមទៀតលើប្រទេសអ៉ីរ៉ង់

៧៖ ការសិក្សាថ្មីមួយរបស់អូស្រ្តាលី រកឃើញបំណែកប្លាស្ទិកតូចៗ ១៤លានតោន នៅបាតមហាសមុទ្រ