(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនលើស ៦.៥លាននាក់ហើយ បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៧៥,៨២៩នាក់ ត្រូវបានគេរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ៩៤០នាក់ ក៏បានស្លាប់ផងដែរ ដោយនាំឱ្យអ្នកស្លាប់សរុបកើនដល់ ១០១,៧៨២នាក់។
ក្រសួងសុខាភិបាល ឥណ្ឌាបានឱ្យដឹងទៀតថា មកទល់នឹងពេលនេះ អ្នកជំងឺ ៥.៥លាននាក់ហើយ បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕