(វ៉ាស៊ីនតោន)៖ ជំនួយការផ្ទាល់ខ្លួនម្នាក់ទៀតរបស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាបានឆ្លង COVID-19។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។
សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើមន្ត្រីសេតវិមានម្នាក់ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ លោក Nicholas Luna គឺជាជំនួយការ ផ្ទាល់ខ្លួនម្នាក់របស់លោក ដូណាល់ ត្រាំ ហើយតែងតែអមដំណើរលោកប្រធានាធិបតី ទាំងថ្ងៃទាំងយប់។ លោក Luna មានតួនាទីរៀបចំ និងដោះស្រាយបញ្ហាឯកសារ នានា រួមទាំងអត្ថបទធ្វើសុន្ទរកថាសម្រាប់លោក ត្រាំ។
លោក Luna ត្រូវបានគេរាយការណ៍មុនគេថាបានឆ្លង COVID-19 ដោយសារព័ត៌មាន Bloomberg។ តែសេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទៅនឹងព័ត៌មាននេះ ឡើយ៕