Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពនៃព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ (Photo inside)

01-10-2020 20:33

(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។

១៖ យានអវកាសចិន Tianwen-1 ប្រើកាមេរ៉ាថតរូបខ្លួនវា ខណៈកំពុងនៅតាមផ្លូវឆ្ពោះទៅកាន់ភពអង្គារ។

២៖ ចាប់តាំងពីកូវីដ-១៩ផ្ទុះឡើង ប្រជាជននៅអាមេរិកឡាទីន ងាកទៅទិញទំនិញតាមអនឡាញ កាន់តែច្រើនឡើងៗ។

៣៖ ភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន និងផ្តាច់ជីវិតមនុស្ស៤នាក់ទៀត។

៤៖ មេបក្សប្រឆាំងរុស្ស៊ីអះអាងថា លោក វ្ល៉ាឌីមៀ ពូទីន គឺជាអ្នកបញ្ជាឲ្យគេបំពុលរូបលោក។

៥៖ ចំនួនអ្នកទស្សនាការតស៊ូមតិលើកទី១ រវាងបេក្ខភាពប្រធានាធិបតីអាមេរិកឆ្នាំ២០២០ មានការធ្លាក់ចុះបើធៀបនឹងឆ្នាំ២០១៦។

៦៖ ឧទ្ធម្ភាគចក្រដ្រូនរបស់ចិន ដែលមានសមត្ថភាពវាយប្រហារ និងស៊ើបការណ៍ ទើបបញ្ចប់ការធ្វើតេស្តនៅរយៈកម្ពស់ខ្ពស់។

៧៖ កងទ័ពអាហ្សែបៃហ្សង់ និងអាមេនីបន្តដំឡើងសាច់ដុំដាក់គ្នា ខណៈមហាអំណាចនានា ជម្រុញឲ្យមានការចរចា។