(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៧នាក់បន្ថែម ដែលនាំឲ្យករណីសរុបនៅទូទាំងប្រទេសកើនដល់១,០៩៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ករណីឆ្លងថ្មីទាំង១៧ករណីខាងលើ គឺសុទ្ធតែជាប្រភេទករណីនាំចូលពីប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន០៨នាក់ផងដែរ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញ ពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ។ ជាសរុប នៅទូទាំងប្រទេសវៀតណាម មានករណីឆ្លង ១,០៩៤ករណី ក្នុងនោះស្លាប់៣៥នាក់ និងជាសះស្បើយ ១,០០៧នាក់។

ទោះជាយ៉ាងណា ក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថាខ្លួនមិនបានរកប្រភេទករណីឆ្លងក្នុងស្រុក អស់រយៈពេល២៧ថ្ងៃជាប់ៗគ្នាមកហើយ៕