(គុយវ៉ែត)៖ ព្រះមហាក្សត្រគុយវ៉ែត Sabah al-Ahmad al-Jaber al-Sabah បានសោយទិវង្គតហើយ នៅថ្ងៃអង្គារនេះ ក្នុងព្រះជន្ម៩១វស្សា នៅឯមន្ទីរពេទ្យ មួយកន្លែង នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ព្រះមហាក្សត្រគុយវ៉ែត Sabah ប្រសូតក្នុងឆ្នាំ១៩២៩ និងបានក្លាយជាព្រះមហាក្សត្រគុយវ៉ែត នៅខែមករា ឆ្នាំ២០០៦ បន្ទាប់ពីការចូលទិវង្គតនៃព្រះមហាក្សត្រ Sheikh Jaber al-Sabah។ ព្រះអង្គ Sabah កាលពីខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានយាងដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីព្យាបាលព្រះរោគ ក្រោយទទួលការ វះកាត់មួយ។

ព្រះអង្គម្ចាស់រាជទាយាទ Nawaf al-Ahmad al-Sabah ត្រូវបានគេរំពឹងថានឹងឡើងសោយរាជ្យបន្តពីព្រះអង្គ Sheikh Sabah៕