(ចិន)៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលចិន « ប្រឆាំងដាច់ខាត » ចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដែលបិទការទាញយក (Download) កម្មវិធី TikTok និង WeChat ចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មចិន បានប្រកាសជាផ្លូវការថា បើសិនជាសហរដ្ឋអាមេរិក មិនធ្វើការកែប្រែទៅច្បាប់ដែលដាក់សម្ពាធមកលើក្រុមហ៊ុមចិន ជាពិសេសគឺការបិទមិនឲ្យទាញយកកម្មវិធី TikTok និង WeChat ចាប់ពីយប់ថ្ងៃអាទិត្យសប្ដាហ៍នេះ នោះរដ្ឋាភិបាលចិន នឹងចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍ដល់ក្រុមហ៊ុនចិន។
គួរបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះថា រាល់ការទាញយកកម្មវិធី TikTok និង WeChat នៅសហរដ្ឋអាមេរិចនឹងត្រូវបិទចាប់ពីយប់ថ្ងៃអាទិត្យសប្តាហ៍នេះ៕