(ឈីងតៅ)៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបចំនួន ០៩គ្រឿង ទៅកាន់គន្លងគោចរជុំវិញផែនដីដោយជោគជ័យ នៅលើដែនសមុទ្រលឿង (Yellow Sea) នៅព្រឹកថ្ងៃអង្គារនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរនាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។
ផ្កាយរណបទាំង ០៩គ្រឿងខាងលើនេះស្ថិតក្នុងក្រុមផ្កាយរណប ជីលីន១ (Jilin-1) និង កៅហ្វិន ០៣-១(Gaofen 03-1) ដោយពួកវាត្រូវបានគ្រាប់រ៉ុក្កែត Long March-11 បានបាញ់ចេញពីនាវាបណ្តែតកណ្តាលសមុទ្រ ជាលើកដំបូងកាលពីវេលាម៉ោង ៩៖២៣នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងប៉េកាំង)។
គួរបញ្ជាក់ថា នេះជាការបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្មលើកទី ១ ចេញពីមូលដ្ឋាននៅលើសមុទ្រ សម្រាប់បច្ចេកវិទ្យាអភិវឌ្ឍគ្រាប់រ៉ុក្កែតរបស់ប្រទេសចិន៕