Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រឹម១ថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដថ្មីៗ ចំនួនជាង ៩.៤មុឺនករណី និងស្លាប់ ១,១១៤នាក់បន្ថែមទៀត

13-09-2020 20:40

(ញូវេដលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៩៤,៣៧២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនលើស ៤.៧លាននាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។

ក្រៅពីចំនួនករណីឆ្លងថ្មីៗ ដែលបានកើនឡើងយ៉ាងគំហុក ករណីអ្នកស្លាប់ថ្មី ក៏ត្រូវបានកត់ត្រាបន្ថែម រហូតដល់ ១,១១៤នាក់ នៅក្នុងថ្ងៃជាមួយគ្នានេះផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៨,៥៨៦នាក់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ មានចំនួនសរុបជាង ៣.៧លាននាក់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះទាំងសហរដ្ឋអាមេរិក និងឥណ្ឌា ដែលស្ថិតនៅលេខរៀងទី១ និងទី២ នៃករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេលើសកលលោកនោះ សុទ្ធតែកំពុងស្ថិតនៅក្នុងសន្ទុះនៃការឆ្លងរាតត្បាតកម្រិតខ្ពស់ផ្តាច់គេនៅឡើយ ខណៈប្រេស៊ីល បានថមថយបន្តិចវិញ។ ទោះជាបែបនេះក្តី ប្រទេសឥណ្ឌា ក៏កំពុងសិក្សាអំពីការបើកសាលារៀនឡើងវិញ និងសម្រួលចរន្តសេដ្ឋកិច្ចឲ្យបានធូរស្រាលផងដែរ៕