(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។
១៖ អេហ្ស៊ីបទើបរកឃើញមឈូសបុរាណជាច្រើន ដែលមានអាយុកាល២,៥០០ឆ្នាំ។
២៖ ទីបំផុតឥណ្ឌាលោតរំលងប្រេស៊ីល ក្លាយជាប្រទេសមានករណីឆ្លងកូរ៉ូណាច្រើនបំផុតលំដាប់ទី២លើលោក។
៣៖ ភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ានៅតែបន្ត ដោយមនុស្សស្លាប់កើនដល់៨នាក់ និងរាប់រយនាក់ទៀតត្រូវជម្លៀស។
៤៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 ក្នុងប្រទេសមីយ៉ាន់ម៉ា បន្តកើនឡើងជាលំដាប់រហូតដល់ ១,៤៦៤នាក់។
៥៖ បុរសស្បែកខ្មៅ Jacob Blake ដែលប៉ូលិសអាមេរិកបាញ់ ត្រូវពិការត្រឹមចង្កេះចុះក្រោម ហើយសូម្បីតែដកដង្ហើមក៏ឈឺចុកចាប់ដែរ។
៦៖ បើតាមមន្ទីរបញ្ចកោណអាមេរិក ចិនមានកងទ័ពអាកាសធំបំផុត លំដាប់លេខ៣លើលោក។
៧៖ ទីបំផុតចិនដាក់តាំងបង្ហាញវ៉ាក់សាំងប្រឆាំងកូរ៉ូណាជាលើកដំបូង ចំពោះមុខការប្រកួតប្រជែង កាន់តែខ្លាំងឡើងៗ។