(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញានៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានដាក់ពាក្យបណ្ដឹងមន្ត្រីចារកម្មយោធាពីរនាក់ ពីបទរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ ដែលភៀសខ្លួនមកពី កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។
បើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ ក្រុមរដ្ឋអាជ្ញា បានចោទប្រកាន់មេបញ្ជាការម្នាក់ និងអនុសេនីយ៍ទោម្នាក់ទៀត មកទីបញ្ជាការសំងាត់ នៃក្រសួងការពារជាតិ ពីបទរំលោភអំណាចរបស់ពួកគេ ដោយបានរំលោភសេពសន្ថវៈលើជនរងគ្រោះខាងលើ តាំងពីចន្លោះពីខែឧសភា ឆ្នាំ២០១៨ ដល់ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ ខណៈ ជនរងគ្រោះនោះ កំពុងស្ថិតនៅក្រោមការការពារ និងត្រួតពិនិត្យរបស់ពួកគេសម្រាប់ប្រតិបត្តិការចារកម្ម។
គួរបញ្ជាក់ ស្ត្រីជនរងគ្រោះរត់ភៀសពីកូរ៉េខាងជើងខាងលើ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងមន្រ្តីទាំងពីរនាក់នេះ កាលពីឆ្នាំ២០១៩។ ចាប់តាំងពីពេលនោះមក ភ្នាក់ងារទាំងពីរ ត្រូវបានបញ្ឈប់ពីកាតព្វកិច្ច ហើយត្រូវស្ថិតក្នុងការស៊ើបអង្កេតបន្ថែម។ យ៉ុនហាប់ បានបន្ថែមថា នៅពេលដែលតុលាការចេញសាលក្រមចុងក្រោយ លើករណីនេះ អាជ្ញាធរយោធានឹងចាប់ផ្តើមដំណើរការនីតិវិធីពាក់ព័ន្ធនឹងវិន័យ៕