Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០! (Photo inside)

31-08-2020 20:19

(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា បុរសម្នាក់ត្រូវបានបាញ់សម្លាប់ នៅក្នុងទីក្រុង ផតលែន (Portland) នៃរដ្ឋអូរ៉េហ្គន (Oregon) កំឡុងការប៉ះទង្គិចគ្នាដោយហិង្សាមួយ ដែលបានផ្ទុះឡើងរវាង ក្រុមសកម្មជនប្រឆាំងការរើសអើងពូជសាសន៍ស្បែកខ្មៅ «Black Lives Matter» និងក្រុមអ្នកគាំទ្ររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។

២៖ នាវាពិឃាដអាមេរិកមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ជាលើកទី ២ ក្នុងរយៈពេលពីរសប្ដាហ៍ ចំពេលសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងបង្កើនវត្តមានយោធា និងសមយុទ្ធនៅក្នុងតំបន់ប៉ាស៊ីហ្វិក។

៣៖ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក អ៊ីស៊ីបា ស៊ីហ្គេរ៉ូ (Ishiba Shigeru) នៅថ្ងៃចន្ទនេះបានប្រកាសថា លោកជាបេក្ខភាពមួយរូប នៅក្នុងការប្រកួតប្រជែងជ្រើសរើស នាយករដ្ឋមន្រ្តីថ្មីជំនួសលោក អាបេ ស៊ីនហ្សូ (Abe Shinzo) ដែលបានប្រកាសជាផ្លូវការថា នឹងលាលែងពីដំណែងកាលពីសប្ដាហ៍មុន និងជាបេក្ខជនដែលកំពុងទទួលបាន ការគាំទ្រយ៉ាងច្រើនពីមហាជនផងដែរ។

៤៖ នៅថ្ងៃចន្ទនេះរដ្ឋាភិបាលថៃបានសម្រេចពន្យារពេល ការទិញនាវាមុជទឹកចំនួនពីរគ្រឿងបន្ថែមពីចិន ដែលមានតម្លៃ ៧២៤លានដុល្លារ បន្ទាប់ពីប្រជាជនថៃបានបង្ហាញការខឹងសម្បារ របស់ពួកគេជុំវិញគម្រោងនេះ។

៥៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ប្រធានព្រឹទ្ធសភាឆែកលោក ម៉ៃឡូស វីស្ត្រាស៊ីល (Milos Vystrcil) នឹងត្រូវតបស្នងមកវិញ នូវតម្លៃមួយយ៉ាងសក្តិសម សម្រាប់ការបំពានលើគោលនយោបាយ «ចិនតែមួយ» តាមរយៈការបំពេញទស្សនកិច្ចផ្លូវការមួយ ទៅកាន់កោះតៃវ៉ាន់។

៦៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានប្រកាសថា ប្រទេសរបស់លោកនឹងធ្វើតេស្ដសាកល្បងលើ បចេ្ចកវិទ្យាម៉ាស៊ីនរុញគ្រាប់រ៉ុក្កែត ដោយសារធាតុរាវ ដែលផលិតនៅក្នុងស្រុកជាលើកដំបូង សម្រាប់ទីអវកាសក្នុងពេលឆាប់ៗនេះ៕