(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។
១៖ បំផ្ទុះគ្រាប់នៅភាគខាងត្បូងហ្វីលីពីន បណ្តាលឲ្យមនុស្សស្លាប់១៥នាក់ និងរបួសជាច្រើននាក់។
២៖ អ៉ីតាលីចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើអ្នកស្ម័គ្រចិត្ត។
៣៖ ឥណ្ឌូណេស៉ីសម្រេចបិទមិនទទួលភ្ញៀវទេសចរបរទេសឲ្យចូលកោះបាលី រហូតដល់ដាច់ឆ្នាំ២០២០តែម្តង។
៤៖ ទីក្រុងធំបំផុតរបស់នូវែលសេឡង់គឺ Auckland ត្រូវបន្តស្ថិតក្រោមចំណាត់ការរឹតត្បិត COVID-19 ជាបន្តទៀត។
៥៖ ក្រុមអ្នកស្រាវជ្រាវអង់គ្លេសរកឃើញថា ភពផែនដីបាត់បង់ទឹកកក ច្រើនស្ទើរតែមិនគួរឲ្យជឿ។
៦៖ ផ្ទុះការតវ៉ាជាថ្មីទៀតនៅសហរដ្ឋអាមេរិក ក្រោយបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសរដ្ឋ Wisconsin បាញ់ឲ្យរបួស។
៧៖ ព្យុះហឺរីខិនចំនួនពីរនឹងវាយប្រហាររដ្ឋ Louisiana ធ្វើឲ្យលោក ដូណាល់ ត្រាំ ប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់។