(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Amazon បានប្រកាសនៅថ្ងៃសុក្រនេះថា លោក Jeff Wilke ដែលនាយកប្រតិបត្តិផ្នែកអតិថិជននៅទូទាំងពិភពលោក របស់ក្រុមហ៊ុន Amazon គ្រោងនឹងចូលនិវត្តន៍នៅឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។
តាមប្រភពដដែលនេះបានគូសបញ្ជាក់ថា លោក Dave Clark ដែលជាអនុប្រធានជាន់ខ្ពស់នៃប្រតិបត្តិការលក់រាយ នឹងឡើងមកស្នងមុខតំណែងនេះជំនួស។
គួរជម្រាបថា លោក Jeff Wilke បានធ្វើការជាមួយក្រុមហ៊ុន Amazon អស់រយៈពេលជាងពីរទស្សសវត្សមកហើយ។ លោកត្រូវបានគេចាត់ទុកថា ជាមនសុ្សដ៏មានសក្តានុពលសម្រាប់ការស្នងតំណែង CEO Jeff Bezos ប្រសិនបើលោកចុះចេញពីតំណែង។ ទោះជាយ៉ាងណាភ្លាមៗនេះអ្នកតំណាងក្រុមហ៊ុន Amazon មិនបានឆ្លើយតបចំពោះសំណើរសុំការបកស្រាយបន្ថែមនោះទេ៕