(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple របស់អាមេរិក នៅថ្ងៃពុធនេះបានក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានតម្លៃ ទីផ្សារឈានដល់២ទ្រីលានដុល្លារអាមេរិក ($2,000,000,000,000) នេះបើយោងតាមសារព័ត៌មានធំៗរបស់អន្តរជាតិចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ។
កាលពីខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple របស់អាមេរិក បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃ ឈានដល់១លានលានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple មានលោក Tim Cook ជានាយកប្រតិបត្តិ បានផ្ដួលក្រុមហ៊ុន Amazon និងក្រុមហ៊ុន Microsoft និងបានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានទ្រព្យ២ទ្រីលានដុល្លារ៕