(បាងកក)៖ នៅថ្ងៃអាទិត្យនេះ ប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៥នាក់ថែមទៀត ដែលសុទ្ធតែជាករណីនាំចូលទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០។
គួរជម្រាបថា អ្នកជំងឺថ្មីៗទាំងនោះ ទើបតែត្រឡប់មកប្រទេសថៃ ពីប្រទេសរុស្ស៉ី ឥណ្ឌូណេស៉ី បារ៉ែន អាល្លឺម៉ង់ និងជប៉ុន។ បូកបន្ថែមជាមួយករណីថ្មី មកទល់ពេលនេះ ថៃមានអ្នកឆ្លង COVID-19 សរុប៣,៣១៧នាក់។ សម្រាប់ ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសថៃ គឺរក្សានៅត្រឹម៥៨នាក់ដដែល រីឯអ្នកជាសះស្បើយមាន៣,១៤២នាក់៕