(រីយ៉ូ)៖ រដ្ឋាភិបាលប្រេស៉ីលបានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ អ្នកជំងឺ COVID-19 ចំនួន១,០៨៨នាក់បានបាត់បង់ជីវិត និងមានអ្នកឆ្លងថ្មីៗចំនួន៤៥,៣៩២នាក់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលប្រេស៉ីល ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ បានកើនដល់៩៣,៥៦៣នាក់ ហើយចំនួនករណីឆ្លងសរុបឡើងដល់២,៧០៧,៨៧៧នាក់។ តំបន់ដែលមានការរីករាតត្បាតខ្លាំងជាងគេគឺ រដ្ឋ Sao Paulo ដែលមានមនុស្សរស់នៅច្រើនបំផុតប្រចាំប្រេស៉ីល ជាមួយករណីឆ្លង៥៥ម៉ឺននាក់ និងស្លាប់២.៣ម៉ឺននាក់ បន្ទាប់មកគឺ រដ្ឋ Rio de Janeiro និងរដ្ឋ Ceara។
គួរជម្រាបថា ប្រេស៉ីលនៅតែបន្តជាប្រទេសលេខរៀងទី២ ដែលមានករណីឆ្លងនិងស្លាប់នៃ COVID-19 ច្រើនជាងគេលើពិភពលោក គឺក្រោមសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ៕