BREAKING: ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧.៧លាននាក់ ស្លាប់ជាង ៦៨ម៉ឺននាក់ និងជាសះស្បើយជាង ១១លាននាក់!
01-08-2020 07:33
(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៧៤៤,៧៨៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៨២,១៩២នាក់ និងជាសះស្បើយឡើងវិញ ១១,១៥១,៣២៨នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៧០៥,០២២នាក់ ស្លាប់ចំនួន ១៥៦,៧៤២នាក់ និងជាសះស្បើយចំនួន ២,៣២៧,០៧២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,៦៦៦,២៩៨នាក់ ស្លាប់ចំនួន ៩២,៥៦៨នាក់ និងជាសះស្បើយ ១,៨៨៤,០៥១នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១,៦៩៧,០៥៤នាក់ ស្លាប់ ៣៦,៥៥១នាក់ និងជាសះស្បើយ ១,០៩៥,៦៤៧នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖