Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីធ្លាក់ឧទ្ធម្ភាគចក្រយោធាហ្វីលីពីន នៅភាគខាងជើងប្រទេស បណ្តាលឲ្យទាហាន៤នាក់ស្លាប់ និងម្នាក់របួស (Video inside)

24-07-2020 14:41

(ម៉ានីល)៖ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) បានបញ្ជាក់ប្រាប់នៅថ្ងៃសុក្រនេះថា ករណីធ្លាក់ឧទ្ធម្ភាគចក្រយោធា កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្កឲ្យទាហាន ០៤នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ នៅទីក្រុងខូអាយ៉ាន (Cauayan) នៃខេត្តអ៉ីសាបេឡា (Isabela) ភាគខាងជើងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។

អ្នកនាំពាក្យរបស់ AFP លោកឧត្តមសេនីយ៍ អ៊ែដហ្គាដ អារ៉េវ៉ាឡូ (Edgard Arevalo) បានថ្លែងប្រាប់ឲ្យដឹងថា ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសហ្វីលីពីនមួយគ្រឿង បានជួបប្រទះគ្រោះឧបទ្ធវហេតុធ្លាក់ភ្លាមៗ ក្រោយពីវាបានហោះឡើងតែបន្តិចប៉ុណ្ណោះ នៅក្នុងប្រតិបត្តិការហ្វឹកហាត់ ជំនាញហោះហើរនៅពេលយប់ នៅវេលាម៉ោងប្រហែល ៧៖០០នាទីយប់ ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

អ្នកនាំពាក្យខាងលើនេះបានបន្ថែមទៀតថា នៅក្នុងឧទ្ធម្ភាគចក្រនោះមានទាហាន ០៥នាក់ ដោយ ០២នាក់ជាអាកាសយានិក និង ០៣នាក់ទៀតជាសមាជិក។ ក្នុងចំណោមពួកគេ មានតែម្នាក់ប៉ុណ្ណោះ ដែលអាចរួចរស់ជីវិត ចំណែកឯ ០៤នាក់ទៀតស្លាប់៕