Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពនៃព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ (Photo inside)

18-07-2020 20:10

(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។

១៖ COVID-19 បង្ខំឲ្យអង្គការ NASA ពន្យារពេលបាញ់បង្ហោះកែវយឺតអវកាស James Webb ជាច្រើនខែទៀត។

២៖ រដ្ឋកាលីហ្វ័រញ៉ាកំពុងរៀបផែនការបើកសាលារៀនឡើងវិញ ចំពោះមុខស្ថានការណ៍ COVID-19 ដ៏ពុះកញ្ជ្រោល។

៣៖ នៅសុខៗរូបគំនូរអតីតប្រធានាធិបតីអាមេរិកពីររូប ត្រូវដកចេញពីច្រកចូលសេតវិមាន ដូណាល់ ត្រាំ។

៤៖ ចិនប្រកាសអាសន្នកម្រិតខ្ពស់បំផុត លើគ្រោះទឹកជំនន់នៅខេត្តជាំងស៊ូ ដែលមិនធ្លាប់មានជាង ៦០ឆ្នាំមកនេះ។

៥៖ ប៉ូលិសអង់គ្លេសពីរនាក់ត្រូវព្យួរការងារ ក្រោយយកជង្គង់សង្កត់កជនជាតិស្បែកខ្មៅ។

៦៖ ដើម្បីការពារសិទ្ធិសេរីភាពប្រជាជនអាមេរិក លោក ត្រាំ នឹងមិនចេញបទបញ្ជា ឲ្យគ្រប់គ្នាពាក់ម៉ាសនោះឡើយ។

៧៖ សហរដ្ឋអាមេរិកបំបែកកំណត់ត្រាបីថ្ងៃជាប់ៗគ្នា លើអត្រាឆ្លងជំងឺ COVID-19 ខ្ពស់បំផុតមិនធ្លាប់មាន។