(ម៉ានីល)៖ មន្ត្រីប៉ូលិសហ្វីលីពីន ត្រូវបានដាក់ពង្រាយដើម្បីធានាថា អ្នកធ្វើតេស្តវិជ្ជមាន COVID-19 នឹងមិនអាចធ្វើចត្តាឡីស័ក នៅផ្ទះខ្លួនបានទេ តែគឺត្រូវនាំទៅ មណ្ឌលចតា្តឡីស័កដែលរៀបចំដោយរដ្ឋាភិបាល ខណៈការសម្រេចចចិត្តបែបនកំពុងបង្កឱ្យមានការព្រួយបារ្ភមពីការរំលោភសិទ្ធិមនុស្ស។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។
ការសម្រេចចិត្តខាងលើធ្វើឡើង ចំពេលដែលអាជ្ញាធរ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 តាមរយៈការបង្កើនសមត្ថភាព ធ្វើតេស្តការអនុវត្តវិធានការរឹតត្បិតឡើងវិញ និងបង្កើតមជ្ឈមណ្ឌលចតា្តឡីស័កជាច្រើនកន្លែងផ្សេងទៀត ដើម្បីបំបែកអ្នកជំងឺដែលមានអាការៈស្រាល ឱ្យនៅដោយឡែក។
គួរបញ្ជាក់ថា ហ្វីលីពីន មានមណ្ឌលចតាឡីសាក់ជាង ៨,៣០០កន្លែង ដែលមានគ្រែសរុបជាង ៧៣,០០០គ្រែ។ ទោះជាយ៉ាងនេះក្តី បើយោងតាមតួលេខរបស់ ក្រសួងសុខាភិបាល បានបង្ហាញថាអត្រាប្រើប្រាស់ជាមធ្យមគឺ ៣២ភាគរយតែប៉ុណ្ណោះ។ បន្ទាប់ពីដាក់វិធានការរឹតត្បិត ដែលមានរយៈពេលយូរបំផុតមួយនៅលើ ពិភពលោក ហ្វីលីពីនបានបន្ធូរបន្ថយការរឹតត្បិត នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឱ្យមានការកើនឡើងនៃការឆ្លងថ្មី។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ហ្វីលីពីនមាន ករណីឆ្លងសរុបចំនួន ៥៧,៥៤៥នាក់ ក្នុងនោះ១,៦០៣នាក់ បានស្លាប់៕