(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នាវាដឹកយន្តហោះចម្បាំងមួយគ្រឿង នៃកងទ័ពជើងអាមេរិក ដែលស្ថិតនៅក្នុងមូលដ្ឋានទ័ពជើងទឹកទីក្រុង សានឌីហ្គោ (San Diego) ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បានឆាបឆេះ និងបង្កឲ្យមនុស្ស ២១នាក់រងរបួស។
២៖ ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) ដែលមានសមាជិកពីររូប កំពុងស្ថិតនៅក្នុងប្រទេសហើយ ដើម្បីស៊ើបអង្កេតរកការពិត អំពីប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) តបតាមការចង់បានរបស់លោកខាងលិច។
៣៖ រដ្ឋាភិបាលចិននៅថ្ងៃចន្ទនេះ បានប្រកាសពីការដាក់ទណ្ឌកម្ម ប្រឆាំងក្រុមមន្ត្រីអាមេរិកជាន់ខ្ពស់ជាច្រើននាក់ ក្នុងនោះរួមមានទាំងសមាជិកព្រឹទ្ធសភាអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) និងលោក ថេដ គ្រូស (Ted Cruz) ផងដែរ ជុំវិញសំណុំរឿងជនជាតិដើមភាគតិចមូស្លីម អ៊ុយហ្គឺ (Uighur) ក្នុងតំបន់ស្វយ័ត ស៊ីនជាំង (Xinjiang)។
៤៖ មូលដ្ឋានទ័ពជើងទឹកអាមេរិកចំនួនពីរ នៅក្នុងខេត្តអូគីណាវ៉ា (Okinawa) របស់ប្រទេសជប៉ុន ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីផ្ទុះករណីឆ្លងជំងឺ COVID-19 រាប់សិបករណី។
៥៖ សហរដ្ឋអាមេរិកកំពុងពិចារណាលើជម្រើស និងវិធានការមួយចំនួន ដើម្បីតតាំងជាមួយចិន ជុំវិញសំណុំរឿងទីក្រុងហុងកុង ខណៈភាពតានតឹងទំនាក់ទំនងនៃ ប្រទេសទាំង ២ កំពុងឡើងកម្ដៅកាន់តែខ្លាំង ដោយសារតែច្បាប់សន្តិសុខជាតិថ្មី។
៦៖ លទ្ធផលបោះឆ្នោតប្រធានាធិបតីនៅប្រទេសប៉ូឡូញ បានបង្ហាញឲ្យដឹងថា ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក អានដាហ្សេច ឌូដា (Andrzej Duda) បានឈ្នះឆ្នោតជាថ្មីម្តងទៀត៕