(ប៉េកាំង)៖ ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) ដែលមានសមាជិកពីររូប កំពុងស្ថិតនៅក្នុងប្រទេសហើយ ដើម្បីស៊ើបអង្កេតរកការពិត អំពីប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) តបតាមការចង់បានរបស់លោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង (Hua Chunying) បានបញ្ជាក់ថា ក្រុមជំនាញ WHO ខាងលើនេះបានមកដល់ប្រទេសចិន ក្រោយពីទទួលបានការព្រមព្រៀងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយក្រុមជំនាញ WHO អាចប្រឹក្សាជាមួយសមភាគីចិន ដើម្បីធ្វើការពិសោធន៍តាមបែបវេជ្ជសាស្ត្រ រកមើលប្រភពដើមនៃវីរុសកូរ៉ូណា។
បើតាមការបញ្ជាក់បន្ថែមពីលោកស្រី Hua ការព្រមព្រៀងជាមូលដ្ឋានរវាងចិន និង WHO គឺការស្វែងរកប្រភពដើម ដោយប្រើមធ្យោបាយវិទ្យាសាស្ត្រ ដែលគួរតែត្រូវយកទៅសិក្សា ដោយក្រុមអ្នកវិទ្យាសាស្ត្រក្នុងកិច្ចស្រាវជ្រាវ និងសហប្រតិបត្តិការអន្តរជាតិ នៅទូទាំងពិភពលោក។ មិនត្រឹមតែចិននោះឡើយ ក្រុមជំនាញរបស់ WHO ក៏នឹងធ្វើដំណើរទៅប្រទេសផ្សេងៗទៀត ដើម្បីស្វែងយល់ឬសគល់របស់ COVID-19 ដូចគ្នានេះដែរ៕