Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកបំបែកកំណត់ត្រាថ្មីទៀតហើយ ដោយរកឃើញអ្នកឆ្លង COVID-19 រហូតដល់ជាង​៦៥,០០០នាក់ក្នុង១ថ្ងៃ! (Video inside)

10-07-2020 09:47

(វ៉ាស៊ីនតោន)៖ នៅក្នុងរបាយការណ៍ស្តីអំពី COVID-19 ប្រចាំថ្ងៃព្រសហ្បតិ៍សប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបង្ហាញថា ក្នុងរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ សហរដ្ឋអមេរិកបានកត់ត្រាករណីអ្នកឆ្លងថ្មីៗ រហូតទៅដល់ ៦៥,៥៥១ករណី ដែលជាអត្រាអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ពុំធ្លាប់មានពីមុនមកឡើយ បើគិតចាប់តាំងពីមានការផ្ទុះ និងរីករាលដាលជំងឺសកលមួយនេះ។ នេះបើតាមទិន្ធន័យរបស់សាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) ដកស្រង់ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

ការបំបែកកំណត់ត្រានេះ ត្រូវបានរកឃើញតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ ទើបតែបានបំបែកកំណត់ត្រាដូចគ្នានេះ កាលពីម្សិលមិញ។ ការផ្ទុះឡើងវិញនៃអត្រាអ្នកឆ្លងថ្មីនៅសហរដ្ឋអាមេរិក ដែលគេហៅថា «រលកទី២» នៅពេលនេះត្រូវបានគេមើលឃើញថា បណ្តាលមកពីការបើកទ្វាររដ្ឋនានាឡើងវិញលឿនពេក និងជាពិសេសនោះគឺបាតុកម្មផ្ទុះស្ទើរទូទាំងប្រទេស ចាប់តាំងពីចុងខែឧសភា។

គួរបញ្ជាក់ថា គិតតាមតួលេខចុងក្រោយ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជាង ៣.២លានករណី ក្នុងនោះស្លាប់ជាង ១៣.៥ម៉ឺននាក់ និងជាសះស្បើយឡើងវិញជិត ១.៤លាននាក់៕