Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គីម ជុងអ៊ុន អរគុណជីតារបស់លោក ដែលប្រែក្លាយកូរ៉េខាងជើង ទៅជា «មហាអំណាចមួយហ្នឹងគេ»

08-07-2020 13:29

(ព្យុងយ៉ាង)៖ ភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធ នេះថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់វិមានព្រះអាទិត្យ Kumsusan ក្នុងឱកាសគម្រប់ខួបលើកទី២៦ នៃមរណភាពជីតារបស់លោក គឺអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៉ីលស៊ុង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។

បើតាមភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន រួមជាមួយមន្ត្រីជាន់ខ្ពស់ដទៃទៀត បានធ្វើការគោរព និងដាក់បាច់ផ្កានៅចំពោះមុខរូបសំណាករបស់ លោក គីម ជុងអ៉ីល និងលោក គីម អ៉ីលស៊ុង។ លើសពីនេះទៅទៀត នៅក្នុងសាលអមតៈ ដែលជាកន្លែងតម្តល់សពមេដឹកនាំកំពូលទាំងពីរ លោក គីម ជុងអ៊ុន ក៏បានគោរព និង ថ្លែងអំណរគុណដល់មេដឹកនាំកំពូលទាំងពីររូបនេះផងដែរ ដែលបាននាំមកនូវឯករាជ្យភាព និងប្រែក្លាយកូរ៉េខាងជើងឱ្យទៅជាមហាអំណាចនុយក្លេអ៊ែរមួយ។

គួរបញ្ជាក់ថា លោក គីម អ៉ីលស៊ុង គឺជាជីតារបស់លោក គីម ជុងអ៊ុន និងជាបិតាស្ថាបនិកកូរ៉េខាងជើង បានទទួលមរណភាព នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩៤ ក្នុងជន្មាយុ ៨២ឆ្នាំ។ ចំណែកឯ វិមានព្រះអាទិត្យ Kumsusan គឺស្ថិតនៅភាគឦសាននៃទីក្រុងព្យុងយ៉ាង ជាកន្លែងបញ្ចុះសពគ្រួសារត្រកូលគីម៕