(ប៉ាគីស្ថាន)៖ រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi ដែលត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃជំងឺ COVID-19 នោះ បាននឹងកំពុងរស់នៅដាច់ដោយឡែកពីគេ, នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយនាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនង Twitter របស់លោកថា «ខ្ញុំនឹងបន្តបំពេញតួនាទីរបស់ខ្ញុំពីផ្ទះ»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ, ប៉ាគីស្ថាន មានករណីឆ្លងវីរ៉ុស COVID-19 ចំនួន២១៧,៨០០ករណី ជាមួយនឹង១០៤,៧០០ករណី បានជាសះស្បើយ និង៤,៤៧០ករណីបានស្លាប់៕