(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០២០។
១៖ ដំរីរាប់រយក្បាលងាប់នៅប្រទេសបុតស្វាណា ដោយមិនទាន់មាននរណាដឹងមូលហេតុ។
២៖ ឥណ្ឌូណេស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ជាង ១,៦០០នាក់ក្នុងមួយថ្ងៃ ដែលមិនធ្លាប់នោះឡើយ។
៣៖ ករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ជាង៦សែននាក់។
៤៖ រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ ប្រកាសលាលែងពីតំណែង ចំពោះមុខការរិះគន់ពីពលរដ្ឋ។
៥៖ គ្រោះធម្មជាតិបាក់ដីនៅមីយ៉ាន់ម៉ា ផ្តាច់ជីវិតមនុស្សជាង ១០០នាក់ និងរាប់រយនាក់ទៀតជាប់ក្រោមគំនរដីបាក់។
៦៖ ប៉ូលិសហុងកុងចាប់ខ្លួនមនុស្សជាង ៣០០នាក់ ដែលធ្វើបាតុកម្ម ដោយមិនគោរពច្បាប់សន្តិសុខជាតិថ្មី។
៧៖ មនុស្សជាង ៨០នាក់ស្លាប់នៅអេត្យូពី ក្រោយផ្ទុះបាតុកម្មជុំវិញមរណភាព តារាចម្រៀងល្បីម្នាក់។