Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០.៤លាននាក់ ស្លាប់ ៥០ម៉ឺននាក់ និងជាសះស្បើយជាង ៥.៦លាននាក់! (Video inside)

30-06-2020 07:18

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,៤០១,០៦៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥០៧,៤៩៧នាក់ និងជាសះស្បើយឡើងវិញ ៥,៦៤៦,៧៥៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៦៨១,៣១២នាក់ ស្លាប់ចំនួន ១២៨,៧៧២នាក់ និងជាសះស្បើយចំនួន ១,១០៤,៦៧៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៣៧០,៤៨៨នាក់ ស្លាប់ចំនួន ៥៨,៣៨៥នាក់ និងជាសះស្បើយ ៧៥៧,៤៦២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៤១,១៥៦នាក់ ស្លាប់ ៩,១៦៦នាក់ និងជាសះស្បើយ ៤០៣,៤៣០នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖