(ប៉េកាំង)៖ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំស្តីពីជំងឺកូវីដ ១៩ នៅក្នុងសប្ដាហ៍នេះ ដែលបើកធ្វើនៅអង្គការសុខភាពពិភពលោក អ្នកទទួលខុសត្រូវមានពាក់ព័ន្ធ នៃអង្គការសុខភាពពិភពលោក បានថ្លែងថាប្រភេទវីរុស កូវីដ១៩ ដែលបានរកឃើញ នៅក្រុងប៉េកាំង មានទំនាក់ទំនងជិតស្និទជាមួយនឹងប្រភេទវីរុសដែលបានរីក រាលដាលនៅទ្វីបអឺរ៉ុប ។
លោក Michael Ryan អ្នកទទួលខុសត្រូវគម្រោងបន្ទាន់ផ្នែកសុខាភិបាល នៃអង្គការសុខភាពពិភពលោក បានថ្លែងថា ពេលបច្ចុប្បន្ន មានការរីករាលដាលនៃ វីរុសប្រភេទខុសគ្នា មិនតំណាងថាជំងឺឆ្លងមកពីទ្វីបអឺរ៉ុបនោះទេ តែវីរុសកូវីដ១៩ដែលបានរកឃើញនៅក្រុងប៉េកាំង លើកនេះ មានលទ្ធភាពនាំចូលពីតំបន់ក្រៅ ទីក្រុង ប៉េកាំង។
បច្ចុប្បន្ន រឿងដ៏សំខាន់គឺកំណត់ពេលវេលា និងខ្សែសង្វាក់រីករាលដាលនៃវីរុស អង្គការសុខភាពពិភពលោករីករាយមើលឃើញការស៊ើបអង្កេតយ៉ាងទូលំទូលាយ ដែលចាត់ចែងដោយទីក្រុងប៉េកាំង ដើម្បីធានាដល់ការស្វែងរកប្រភពនៃការរីករាលដាលនៃជំងឺឆ្លងជាចង្កោម៕