(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

១៖ សហរដ្ឋអាមេរិកសម្រេចផែនការដកទ័ព ៨,៦០០នាក់ចេញពីអាហ្វហ្គានីស្ថាន តបតាមកិច្ចព្រមព្រៀងជាមួយតាលីបង់។

 

២៖ Facebook លុបការផ្សាយពាណិជ្ជកម្មមួយ របស់ក្រុមយុទ្ធនាការលោក ដូណាល់ ត្រាំ ព្រោះតែការប្រើសញ្ញាខុស។

 

៣៖ បីថ្ងៃជាប់ៗគ្នាមកនេះ ប្រេស៊ីលមានមនុស្សស្លាប់ដោយសារ COVID-19 រហូតដល់ជាង ១,០០០នាក់ក្នុងមួយថ្ងៃ។

 

៤៖ អូស្ត្រាលីរកឃើញវិធីលឿន និងថោកដែលអាចរកឃើញ វីរុសកូរ៉ូណាក្នុងលូទឹកស្អុយ។

 

៥៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកនិយាយថា «លោក ដូណាល់ ត្រាំ មិនសក្តិសមជាមេដឹកនាំអាមេរិក»។

 

៦៖ WHO អះអាងថា វ៉ាក់សាំងប្រឆាំង COVID-19 រាប់រយលាន ដូសអាចនឹងត្រូវផលិតរួចរាល់ នៅមុនដំណាច់ឆ្នាំ២០២០។

 

៧៖ ទីបំផុតឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ hydroxychloroquine ក្រោយ WHO បដិសេធប្រសិទ្ធភាពថ្នាំនេះ។