(ឡុងដ៍)៖ យន្ដហោះចម្បាំងអាមេរិកមួយគ្រឿង បានធ្លាក់នៅឯតំបន់ឆ្នេរភាគឦសានប្រទេសអង់គ្លេស នៅថ្ងៃចន្ទនេះ ដោយជំរុញឱ្យមានប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះពីឡុត ជាបន្ទាន់នៅក្នុងតំបន់សមុទ្រណតស៍ស៊ី (North Sea)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។
បើតាមកងទ័ពអាកាសអាមេរិក យន្ដហោះចម្បាំងខាងលើគឺជាប្រភេទយន្ដហោះចម្បាំង F-15C Eagle បានធ្លាក់នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងឡុងដ៍) កំឡុងការហោះហើរហ្វឹកហាត់មួយ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុ ដែលបង្កឲ្យយន្តហោះនោះធ្លាក់នៅឡើយទេ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿង ក៏ធ្លាប់បានធ្លាក់នៅឯតំបន់ឆ្នេរភាគខាងកើតប្រទេសអង់គ្លេសផងដែរ កាលពីឆ្នាំ២០១៤ ដោយផ្ដាច់ជីវិតពីឡុតជិះនៅលើ នោះទាំងអស់៤នាក់៕