(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន People’s Daily នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានរាយការណ៍ថាមនុស្សយ៉ាងហោច១៩នាក់បានស្លាប់ និង១៧២ នាក់ផ្សេងទៀត នៅក្នុងហេតុការណ៍ផ្ទុះរថយន្ដដឹកហ្គាស (LPG ) នៅភាគអាគ្នេយ៍ប្រទេសចិន។

បើតាម People’s Daily រថយន្ដដឹកហ្គាស (LPG ) បានផ្ទុះឡើងនៅលើច្រកចេញផ្លូវ highway មួយកន្លែងក្នុងទីក្រុង Taizhou នៃខេត្ត Zhejiang កាលពីរសៀល ថ្ងៃសៅរ៍ម្សិលមិញ។ ប៉ុន្តែ មកទល់នឹងពេលនេះ មិនទាន់ការបញ្ជាក់ពីមូលហេតុផ្ទុះរថយន្ដដឹកហ្គាសនេះនៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង។

បន្ថែមពីលើនេះ ក្រោយហេតុការណ៍នេះកើតឡើង អាជ្ញាធរក្នុងតំបន់បានអំពាវនាវឱ្យប៉ូលិសចរាចរណ៍បង្កើនការរឹតបន្តឹង និងអនុវត្តច្បាប់ ដោយផ្ដោតសំខាន់លើ យានយន្ដ ដែលមានផ្ទុកសារធាតុងាយបង្កគ្រោះថ្នាក់បែបនេះ៕