(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។

១៖ អង្គការ NASA បញ្ជាក់ច្បាស់ហើយថា យានស្រាវជ្រាវភពអង្គារថ្មី Perseverance នឹងត្រូវបាញ់បង្ហោះនៅថ្ងៃទី២០ ខែកក្កដា។

 

២៖ ឥណ្ឌូណេស៊ីរកឃើញអ្នកឆ្លង COVID-19 ជាង ១,០០០នាក់ក្នុង១ថ្ងៃ នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ។

 

៣៖ ស្ថាបនិក Facebook និងភរិយា ចាត់ទុកសារបង្ហោះដោយលោក ត្រាំ ថា គួរឲ្យខ្ពើមរអើម និងមានលក្ខណៈញុះញង់។

 

៤៖ ផ្សារលក់ទំនិញធំមួយនៅទីក្រុងប៉េកាំង ត្រូវបិទជាបណ្តោះអាសន្ន ក្រោយបុគ្គលិកមួយចំនួនឆ្លង COVID-19។

 

៥៖ ប្រេស៊ីលលោតរំលងអង់គ្លេស ក្លាយជាប្រទេសមានអ្នកស្លាប់ ច្រើនបំផុតលេខ២លើលោក ដោយសារ COVID-19។

 

៦៖ បារាំងទទួលជោគជ័យក្នុងការបាញ់តេស្តមីស៉ីលផ្លោងនៅមហាសមុទ្រអាត្លង់ទិច។

 

៧៖ WHO អះអាងពីភាពលំបាកក្នុងការសម្រេចចិត្តជាសកល ឲ្យសិស្សសាលារៀនចូលរៀនវិញ។