(បរទេស)៖ គិតត្រឹមម៉ោង ៦៖០០នាទីល្ងាចថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៧,៦២២,០២១នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៤២៤,៣២៥នាក់បានស្លាប់បាត់បង់ជីវិត និង ៣,៨៦០,៣១២នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៧៥ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៧១។

ខាងក្រោមនេះជាឈ្មោះ-លេខរៀងនៃបណ្តាប្រទេស និងដែនដីទាំង ១៧៥ ដែលមានអ្នកឆ្លង COVID-19 ចាប់ពី ១០០ករណីឡើងទៅ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រ worldmeter.info នាវេលាម៉ោង ៦៖០០នាទីល្ងាចថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០៖

១៖ សហរដ្ឋអាមេរិក (USA)
២៖ ប្រទេសប្រេស៊ីល (Brazil)
៣៖ ប្រទេសរុស្ស៊ី (Russia)
៤៖ ប្រទេសឥណ្ឌា (India)
៥៖ ចក្រភពអស់គ្លេស (UK)
៦៖ ប្រទេសអេស៉្បាញ (Spain)
៧៖ ប្រទេសអ៉ីតាលីតាលី(Italy)
៨៖ ប្រទេសប៉េរូ (Peru)
៩៖ ប្រទេសអាល្លឺម៉ង់(Germany)
១០៖ ប្រទេសអ៊ីរ៉ង់ (Iran)
១១៖ ប្រទេសតួកគី (Turkey)
១២៖ ប្រទេសបារាំង (France)
១៣៖ ប្រទេសឈីលី (Chile)
១៤៖ ប្រទេសម៉ិកស៊ីកូ (Mexico)
១៥៖ ប្រទេសប៉ាគីស្ថាន (Pakistan)
១៦៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)
១៧៖ ប្រទេសកាណាដា (Canada)
១៨៖ ប្រទេសចិន (China)
១៩៖ ប្រទេសបង់ក្លាដែស (Bangladesh)
២០៖ ប្រទេសកាតា (Qatar)
២១៖ ប្រទេសបែលហ្ស៊ិក (Belgium)
២២៖ អាហ្វ្រិកខាងត្បូង (South Africa)
២៣៖ ប្រទេសបេឡារុស្ស (Belarus)
២៤៖ ប្រទេសស៊ុយអែត (Sweden)
២៥៖ ប្រទេសហូឡង់ (Netherlands)
២៦៖ ប្រទេសកូឡុំប៊ី (Colombia)
២៧៖ ប្រទេសអេក្វាឌ័រ (Ecuador)
២៨៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)
២៩៖ ប្រទេសសិង្ហបុរី (Singapore)
៣០៖ ប្រទេសអេហ្ស៊ីប(Egypt)
៣១៖ ប្រទេសឥណ្ឌូណេស៊ី (Indonesia)
៣២៖ ប្រទេសព័រទុយហ្កាល់ (Portugal)
៣៣៖ ប្រទេសគុយវ៉ែត (Kuwait)
៣៤៖ ប្រទេសស្វីស (Switzerland)
៣៥៖ ប្រទេសអ៊ុយក្រែន (Ukraine)
៣៦៖ ប្រទេសប៉ូឡូញ (Poland)
៣៧៖ ប្រទេសអាហ្សង់ទីន (Argentina)
៣៨៖ ប្រទេសអៀរឡង់ (Ireland)
៣៩៖ ប្រទេសហ្វីលីពីន (Philippines)
៤០៖ ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)
៤១៖ សាធារណរដ្ឋដូមេនីកែន (Dominican Republic)
៤២៖ ប្រទេសរូម៉ានី (Romania)
៤៣៖ ប្រទេសអ៊ូម៉ង់ (Oman)
៤៤៖ ប្រទេសអ៉ីស្រាអែល (Israel)
៤៥៖ ប្រទេសប៉ាណាម៉ា (Panama)
៤៦៖ ប្រទេសជប៉ុន (Japan)
៤៧៖ ប្រទេសបារ៉ែន (Bahrain)
៤៨៖ ប្រទេសអូទ្រីស (Austria)
៤៩៖ ប្រទេសអ៊ីរ៉ាក់ (Iraq)
៥០៖ ប្រទេសបូលីវី (Bolivia)
៥១៖ ប្រទេសអាមេនី (Armenia)
៥២៖ ប្រទេសនីហ្សេរីយ៉ា (Nigeria)
៥៣៖ ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)
៥៤៖ ប្រទេសស៊ែប៊ី (Serbia)
៥៥៖ ប្រទេសដាណឺម៉ាក (Denmark)
៥៦៖ ប្រទេសកូរ៉េខាងត្បូង (S. Korea)
៥៧៖ ប្រទេសម៉ុលដាវី (Moldova)
៥៨៖ ប្រទេសអាល់ហ្សេរី (Algeria)
៥៩៖ ប្រទេសហ្គាណា (Ghana)
៦០៖ ប្រទេសឆែក (Czechia)
៦១៖ ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)
៦២៖ ប្រទេសកាមេរូន (Cameroon)
៦៣៖ ប្រទេសន័រវេស (Norway)
៦៤៖ ប្រទេសម៉ារ៉ុក (Morocco)
៦៥៖ ប្រទេសហ្គាតេម៉ាឡា (Guatemala)
៦៦៖ ប្រទេសម៉ាឡេស៊ី (Malaysia)
៦៧៖ ប្រទេសហុងឌូរ៉ាស (Honduras)
៦៨៖ ប្រទេសអូស្ត្រាលី (Australia)
៦៩៖ ប្រទេសហ្វាំងឡង់ (Finland)
៧០៖ ប្រទេសស៊ូដង់ (Sudan)
៧១៖ ប្រទេសតាជីគីស្ថាន (Tajikistan)
៧២៖ ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)
៧៣៖ ប្រទេសសេណេហ្គាល់ (Senegal)
៧៤៖ ប្រទេសនេប៉ាល់ (Nepal)
៧៥៖ ប្រទេសកុងហ្គោ (DRC)
៧៦៖ ប្រទេសកូដវ័រ (Ivory Coast)
៧៧៖ ប្រទេសជីប៊ូទី (Djibouti)
៧៨៖ ប្រទេសហ្គីណេ (Guinea)
៧៩៖ ប្រទេសហុងគ្រី (Hungary)
៨០៖ ប្រទេសលុចសំបួ (Luxembourg)
៨១៖ ប្រទេសហៃទី (Haiti)
៨២៖ ម៉ាសេដូនខាងជើង (North Macedonia)
៨៣៖ ប្រទេសអែលសាវ៉ាឌ័រ (El Salvador)
៨៤៖ ប្រទេសហ្គាបុង (Gabon)
៨៥៖ ប្រទេសកេនយ៉ា (Kenya)
៨៦៖ ប្រទេសថៃ (Thailand)
៨៧៖ ប្រទេសក្រិក (Greece)
៨៨៖ ប្រទេសប៊ុលហ្គារី (Bulgaria)
៨៩៖ ប្រទេសបូស្នៀ និងហឺហ្សេហ្គូវីណា (Bosnia and Herzegovina)
៩០៖ ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)
៩១៖ ប្រទេសអេត្យូពី (Ethiopia)
៩២៖ ប្រទេសសូម៉ាលី (Somalia)
៩៣៖ ប្រទេសក្រូអាត (Croatia)
៩៤៖ ប្រទេសម៉ាយតូត (Mayotte)
៩៥៖ ប្រទេសគុយបា (Cuba)
៩៦៖ ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)
៩៧៖ ប្រទេសម៉ាល់ឌីវ (Maldives)
៩៨៖ ប្រទេសអេស្តូនី (Estonia)
៩៩៖ ប្រទេសអាហ្វ្រិកកណ្តាល (CAR)
១០០៖ ប្រទេសស្រីលង្កា (Sri Lanka)
១០១៖ ប្រទេសអ៊ីស្លង់ (Iceland)
១០២៖ ប្រទេសលីទុយអានី (Lithuania)
១០៣៖ ប្រទេសម៉ាលី (Mali)
១០៤៖ ប្រទេសស៊ូដង់ ខាងត្បូង (South Sudan)
១០៥៖ ប្រទេសស្លូវ៉ាគី (Slovakia)
១០៦៖ ប្រទេសកូស្តារីកា (Costa Rica)
១០៧៖ ប្រទេសនូវែលសេឡង់ (New Zealand)
១០៨៖ ប្រទេសស្លូវេនី (Slovenia)
១០៩៖ ប្រទេសនីការ៉ាហ្គា(Nicaragua)
១១០៖ ប្រទេសម៉ូរីតានី (Mauritania)
១១១៖ ប្រទេសអាល់បានី (Albania)
១១២៖ ប្រទេសលីបង់ (Lebanon)
១១៣៖ ប្រទេសហ្គីណេ - ប៊ីសៅ (Guinea-Bissau)
១១៤៖ ប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea)
១១៥៖ ប្រទេសប៉ារ៉ាហ្គាយ (Paraguay)
១១៦៖ ប្រទេសម៉ាដាហ្គាស្ការ (Madagascar)
១១៧៖ ប្រទេសហ្សំបៀ (Zambia)
១១៨៖ ទីក្រុងហុងកុង (Hong Kong)
១១៩៖ ប្រទេសឡាតវី (Latvia)
១២០៖ ប្រទេសទុយនីស៊ី (Tunisia)
១២១៖ ប្រទេសសៀរ៉ាឡេអូន (Sierra Leone)
១២២៖ ប្រទេសស៊ីប (Cyprus)
១២៣៖ ប្រទេសនីហ្សេ (Niger)
១២៤៖ ដែនដីបារាំងនៅឯនាយសមុទ្រ(French Guiana)
១២៥៖ ប្រទេសប៊ូគីណាហ្វាសូ (Burkina Faso)
១២៦៖ ប្រទេសហ្ស៊កដានី (Jordan)
១២៧៖ ប្រទេសអង់ដូរ៉ា (Andorra)
១២៨៖ ប្រទេសឆាដ (Chad)
១២៩៖ ប្រទេសអ៊ុយរ៉ាហ្គាយ (Uruguay)
១៣០៖ ប្រទេសហ្សកហ្ស៊ី (Georgia)
១៣១៖ ប្រទេសកុងហ្គោ (Congo)
១៣២៖ នាវា Diamond Princess
១៣៣៖ ប្រទេសសាន់ម៉ារីណូ (San Marino)
១៣៤៖ ប្រទេសអ៊ូហ្គង់ដា (Uganda)
១៣៥៖ ប្រទេសខាបាវេដ (Cabo Verde)
១៣៦៖ ប្រទេសម៉ាល់តា (Malta)
១៣៧៖ ប្រទេសសៅថូមនិងប្រីពលីន (Sao Tome and Principe)
១៣៨៖ ប្រទេសហ្សាម៉ាអ៊ីក (Jamaica)
១៣៩៖ ប្រទេសយេម៉ែន (Yemen)
១៤០៖ ប្រជុំកោះឆានែល (Channel Islands)
១៤១៖ ប្រទេសតូហ្គោ (Togo)
១៤២៖ ប្រទេសតង់ហ្សានី (Tanzania)
១៤៣៖ ប្រទេសរ៉ាវ៉ាន់ដា (Rwanda)
១៤៤៖ ប្រទេសម៉ូសំប៊ិក (Mozambique)
១៤៥៖ តំបន់ប៉ាឡេស្ទីន (Palestine)
១៤៦៖ ដែនកោះ Reunion
១៤៧៖ ប្រទេសម៉ាឡាវី (Malawi)
១៤៨៖ ប្រទេសអេស្វាទីនី (Eswatini)
១៤៩៖ ដែនដីកោះតៃវ៉ាន់ (Taiwan)
១៥០៖ ប្រទេសលីបេរីយ៉ា (Liberia)
១៥១៖ ប្រទេសលីប៊ី( Libya)
១៥២៖ ប្រទេសម៉ូរីស (Mauritius)
១៥៣៖ ដែនដីកោះ Isle of Man
១៥៤៖ ប្រទេសហ្សីមបាវេ(Zimbabwe)
១៥៥៖ ប្រទេសវៀតណាម (Vietnam)
១៥៦៖ ប្រទេសម៉ុងតេណេហ្គ្រោ (Montenegro)
១៥៧៖ ប្រទេសបេនីន (Benin)
១៥៨៖ ប្រទេសមីយ៉ាន់ម៉ា (Myanmar)
១៥៩៖ ប្រទេសម៉ាទីនីក (Martinique)
១៦០៖ ប្រទេសម៉ុងហ្គោលី (Mongolia)
១៦១៖ ប្រជុំកោះហ្វ៊ែរ៉ូ (Faeroe Islands)
១៦២៖ កោះកៃម៉ាន (Cayman Islands)
១៦៣៖ ដែនកោះហ្គីប្រាល់តា (Gibraltar)
១៦៤៖ ប្រទេសសូរីណាម (Suriname)
១៦៥៖ ប្រទេសហ្គូដាឡូយ (Guadeloupe)
១៦៦៖ ប្រទេសស៊ីរី (Syria)
១៦៧៖ ប្រទេសកូម័រ (Comoros)
១៦៨៖ ប្រទេសហ្គីយ៉ាណា (Guyana)
១៦៩៖ ដែនកោះឯនាយសមុទ្ររបស់អង់គ្លេស (Bermuda)
១៧០ ប្រទេសប្រ៊ុយណេ (Brunei)
១៧១៖ ប្រទេសកម្ពុជា (Cambodia)
១៧២៖ ប្រទេសអង់ហ្គោឡា (Angola)
១៧៣៖ រដ្ឋដីកោះទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)
១៧៤៖ ប្រទេសបាហាម៉ាស់ (Bahamas)
១៧៥៖ ប្រទេសអារូបា (Aruba)

កំណត់សម្គាល់៖ Country (ប្រទេស), Total cases (ចំនួនករណីឆ្លងសរុប), New cases (ចំនួនករណីឆ្លងថ្មី), Total Death (ចំនួនអ្នកស្លាប់សរុប), New Death (ចំនួនអ្នកទើបស្លាប់), Total Recovered (ចំនួនអ្នកជាសះស្បើយសរុប), Active Cases (ចំនួនអ្នកកំពុងសម្រាកក្នុងពេទ្យ), និង Serious/ Critical (ចំនួនអ្នកជំងឺធ្ងន់ធ្ងរខ្លាំង)។

ខាងក្រោមនេះគឺជាតារាងនៃប្រទេស និងដែនដីទាំង ១៧៥ដែលបង្ហាញពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបពីជំងឺ COVID-19៖