Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះរញ្ជួយផែនដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារទីក្រុង Almaty នៃប្រទេសកាហ្សាក់ស្ថាន

06-06-2020 11:32

(កាហ្សាក់ស្ថាន)៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារលើទីក្រុង អាល់ម៉ាធី (Almaty) ស្ថិតនៅភាគខាងកើតប្រទេសកាហ្សាក់ស្ថាន នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០នេះតែម្ដង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដោយផ្អែកលើនាយកដ្ឋានសង្រ្គោះបន្ទាន់ប្រចាំទីក្រុង Almaty បានបញ្ជាក់ទៀតថា គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយ នៅតំបន់ភ្នំមួយនៃតំបន់ អ៊ែសឃែលឌី (Eskeldi) ស្ថិតនៅ ២២៤គីឡូម៉ែត្រនៃភាគឦសានទីក្រុង Almaty។
គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៦៖១០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) និងមានជម្រៅរញ្ជួយទៅក្នុងដី ២៥គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗមិនទាន់មាន សេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់នោះទេ៕