(ហ្សាកាតា)៖ គ្រោះរញ្ជួយដីមួយជាមួយនឹងកម្រិត៥.៧រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ១៦៦គីឡូម៉ែត្រ ភាគខាងជើងតំបន់ Labuan Lombok ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃពុធនេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ។
ទីភ្នាក់ងារស្ទាប់ស្ទង់ភូមិសាស្ត្រ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារ នៅជម្រៅ៦៣៩,៥៩គីឡូម៉ែត្រក្រោមដី។
មិនទាន់មានការចេញផ្សាយឲ្យដឹង ពីចំនួននៃការខូចខាត ឬអ្នករងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីនេះឡើយ៕