(ឌូបៃ)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃពុធនេះ បាននិយាយថាការស្លាប់របស់បុរសស្បែកខ្មៅ George Floyd កំឡុងត្រូវ ប៉ូលិសចាប់ខ្លួន បានបង្ហាញយ៉ាងច្បាស់ពី «ធាតុពិត» នៃមេដឹកនាំសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
លោក Khamenei ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទករថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់។ ថ្លែងនាឱកាសនោះ មេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងបុរសស្បែកខ្មៅម្នាក់នេះ គឺដូចគ្នាទៅនឹងបទឧក្រិដ្ឋដែលរដ្ឋាភិបាលអាមេរិកបាននិងកំពុង ធ្វើដាក់ពិភពលោក...ពោលគឺធាតុពិត និងចរិករបស់រដ្ឋាភិបាលអាមេរិកត្រូវបានបង្ហាញយ៉ាងច្បាស់នៅពេលនេះ»។
គួរជម្រាបថា បច្ចុប្បន្ន ទីក្រុងជាច្រើននៅក្នុងសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងបាតុកម្មតវ៉ា លាយឡំជាមួយអំពើហិង្សា និងការបំផ្លិចបំផ្លាញទ្រពសម្បត្តិ
លួច ប្លន់ហាងទំនិញពីជនឆ្លៀតឱកាស ក្រោយមរណភាពរបស់ George Floyd។ George Floyd ត្រូវបានប៉ូលិសអាមេរិកស្បែកសម្នាក់ ក្នុងទីក្រុង Minneapolis សង្កត់ករហូតដល់ស្លាប់កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដោយសារតែការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ ២០ដុល្លារ៕