Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០! (Photo inside)

03-06-2020 20:35

(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងការពារជាតិអាមេរិកបានចល័តកម្លាំងយោធាប្រហែល ១,៦០០នាក់ពីកងទ័ពជើងគោក ចូលទៅកាន់តំបន់រដ្ឋធានីនៃសហរដ្ឋអាមេរិក ក្រោយពីប៉ុន្មានយប់កន្លងមកនេះ អំពើហិង្សាបានកើនឡើងកំឡុងការធ្វើបាតុកម្ម នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។

២៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីនៅថ្ងៃពុធនេះ បានបន្តប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៨,៥៣៦ករណីបន្ថែមទៀត នៅក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ដែលនាំឲ្យករណីឆ្លងនៅក្នុងប្រទេសមួយនេះ បានកើនដល់ ៤៣២,២៧៧ករណី។

៣៖ មហាយក្សចិនបានចេញសារព្រមានមួយ ទៅកាន់ចក្រភពអង់គ្លេសថា ការលូកលាន់កិច្ចការផ្ទៃក្នុងទីក្រុងហុងកុងរបស់ចិន គឺមិនអ្វីទៅនឹងការជួញទុក្ខ យកមកដាក់ខ្លួននោះឡើយ។

៤៖ ហ្វីលីពីនបានប្រាប់ទៅសហរដ្ឋអាមេរិកថា រដ្ឋាភិបាលរបស់ខ្លួន សុំផ្អាកការលុបចោលកតិកាសញ្ញាយោធា ដែលខ្លួនធ្លាប់បានប្រកាសថា ដើរចេញកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះវិញ ក្រោយការមើលឃើញស្ថានការណ៍នយោបាយក្នុងតំបន់ មានការប្រែប្រួលយ៉ាងខ្លាំង។

៥៖ អាជ្ញាធរអ៉ីតាលីបានសម្រេចចិត្ត បើកទ្វារឡើងវិញនៅថ្ងៃពុធនេះ ដើម្បីទទួលយកអ្នកទេសចរអឺរ៉ុប មកលេងកម្សាន្តប្រទេសរបស់ខ្លួន បន្ទាប់ពីប្រទេសអឺរ៉ុប មួយនេះបានចាត់វិធានការបិទទ្វារប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 អស់រយៈពេលជាង ៣ខែកន្លងមកនេះ។

៦៖ មន្ទីរបញ្ចកោណអាមេរិក បានបញ្ជាក់ថា ខ្លួនបានទទួលយកសំណើផែនការរបស់កូរ៉េខាងត្បូង ស្តីពីការផ្តល់ទឹកប្រាក់ចំនួនជាង ២០០ លានដុល្លារអាមេរិក សម្រាប់ថ្លៃពលកម្មរបស់បុគ្គលិកកូរ៉េខាងត្បូងទាំងអស់ ដែលធ្វើការនៅឯមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ៕