Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពនៃព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ (Photo inside)

29-05-2020 21:44

(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

១៖ ចិនរកមិនឃើញមានករណីឆ្លង COVID-19 ថ្មីនោះទេ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ។

២៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ៥៨នាក់ទៀតហើយ ដែលពាក់ព័ន្ធការផ្ទុះករណីឆ្លងជាចង្កោម នៅជាយទីក្រុងសេអ៊ូល។

៣៖ ថៃប្រកាសបន្ធូរបន្ថយបំរាមគោចរ និងអនុញ្ញាតឲ្យអាជីវកម្មជាច្រើនទៀត បើកទ្វារឡើងវិញ។

៤៖ ឥណ្ឌាទើបបំបែកកំណត់ត្រាថ្មីទៀត ដោយមានអ្នកឆ្លង COVID-19 ៧,៤៦៦នាក់ក្នុងមួយថ្ងៃ និងមនុស្ស ១៧៥នាក់ទៀតស្លាប់។

៥៖ ប្រេស៊ីលបំបែកកំណត់ត្រាថ្មីដោយមានអ្នកឆ្លង COVID-19 រហូតដល់ ២៦,៤១៧នាក់ក្នុង១ថ្ងៃ។

៦៖ អង់គ្លេស ត្រៀមបើកសាលារៀន និងអាជីវកម្មខ្លះឡើងវិញ ទោះបីស្ថានការណ៍ COVID-19 ស្ថិតក្នុងភាពមិនច្បាស់លាស់។

៧៖ បារាំងនឹងអនុញ្ញាតឲ្យបើកភោជនីយដ្ឋាន ហាងកាហ្វេ បារ និងឆ្នេរសមុទ្រឡើងវិញ នៅដើមខែមិថុនាខាងមុខនេះ។